លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM បានជូនដំណើរ ឯកឧត្តម Jacques Pillet, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា មកទស្សនកិច្ចគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តពេញលេញកង្ហត ប្លុក A+B ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM បានជូនដំណើរ ឯកឧត្តម Jacques Pillet, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា មកទស្សនកិច្ចគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តពេញលេញកង្ហត ប្លុក A+B ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង, ដោយបានអមដំណើរចូលរួមពីលោកម៉ួង ស៊ីដេត តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD), លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង, លោក Thierry Dalimier តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង TA-INFRA, លោក Florent Tivet តំណាងទីប្រឹក្សាបច្ចេកទេស TA-AGRI, លោកស្រី លី កល្យាណ តំណាងទីប្រឹក្សាបច្ចេកទេស TA-ISWM, លោកសេង សុភ័ក្ដ្រ តំណាងទីប្រឹក្សាបច្ចេកទេស TA-IOWater និងក្រុមការងារបច្ចេកទេស PMU-WAT4CAM ផងដែរ ។ សូមបញ្ជាក់ថា ៖ គម្រោងកង្ហតនេះ បានចាប់ផ្តើមដំណើការងារសាងសង់កាលពីដើមខែមករា ឆ្នាំ២០២២ ហើយមានវឌ្ឍនភាពនៃការងារសាងសង់សម្រេចបានលទ្ធផលប្រមាណ ៤០ភាគរយ ៕