ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំជាមួយនឹងក្រុមបេសកកម្មធនាគារពិភពលោក WB ស្តីពីការចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹកក្នុងតំបន់ភូមិភាគឦសាន្តក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី

ដោយបានទទួលនៅការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម អស់លោក លោកស្រីជាច្រើនរូបតំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF តំណាងក្រសួងបរិស្ថាន តំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនិវានុវត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ និងឯកឧត្តមអគ្គលេខាធិការរង លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានពីគ្រប់នាយកដ្ឋាន លោកប្រធានអនុប្រធានការិយាល័យពីគ្រប់ការិយាល័យទាំងអស់របស់ក្រសួងធនធានទឹក និងឧតុនិយម សហការីជាតិ និងអន្តរជាតិពាក់ព័ន្ធជាច្រើនរូបដែលអញ្ជើញពីប្រទេស Australia, DFAT និងពីអង្ការ UN-FAO បានអញ្ជើញដឹកនាំការប្រជុំជាមួយនឹងក្រុមបេសកកម្មធនាគារពិភពលោក WB នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្នុងសាលប្រជុំរំដួល និងសាលប្រជុំដើមត្នោត។ ការប្រជុំនេះជាវេទិការចរចារទ្វេរភាគីរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រោមការឧបត្ថមគាំទ្រយ៉ាងពេញទំហឹងជាប្រចាំពីសំណាក់ក្រសួង MEF ជាមួយនឹងWB ស្តីពីការចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹកក្នុងតំបន់ភូមិភាគឦសាន្តក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យ WB រដ្ឋាភិបាលប្រទេស Australia, DFAT និងអង្គការ UN-FAO ដែលជាសហហិរញ្ញប្បទានឥតសំណង អនុវត្តកិច្ចអភិវឌ្ឍន៍លើវិស័យគ្រប់គ្រងធនធានទឹកទ្រង់ទ្រាយធំដោយធ្វើទំនើបកម្មវិស្វកម្មប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គត្រង់ភូមិសាស្រ្តតំបន់ 5P តាម Cascade Methodology of Water Resources Management Facilities Constructive via Style of Murray Darling in Australia លើព្រែកឈ្លង(ព្រែកល្មីស) ព្រែកតេ ព្រែកគ្រាង ព្រែកកាំពី និងព្រែកឆ្បា និងជា Barrage or Automatically Regulators or Automatic Weir with Multi-Fuctions ត្រង់ភូមិសាស្រ្តអាងទន្លេមេគង្គ និង3S ៕