ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជានាយកគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំចាប់ផ្តេីមគម្រោង (Kick-off Meeting)​ ស្តីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដោយមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីឥណ្ឌារួមមាន ឥណ្ឌា​អ៊ិចស៊ីមប៊ែង​ (India Exim Bank)​,​ ទីប្រឹក្សា​បច្ចេកទេស​ WAPCOS និងសមាជិកក្រុមការងារ​គ្រប់គ្រងគម្រោង​ ដោយពិនិត្យ​ និងពិភាក្សា​លេីផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ​

នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជានាយកគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំចាប់ផ្តេីមគម្រោង (Kick-off Meeting)​ ស្តីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដោយមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីឥណ្ឌារួមមាន ឥណ្ឌា​អ៊ិចស៊ីមប៊ែង​ (India Exim Bank)​,​ ទីប្រឹក្សា​បច្ចេកទេស​ WAPCOS និងសមាជិកក្រុមការងារ​គ្រប់គ្រងគម្រោង​ ដោយពិនិត្យ​ និងពិភាក្សា​លេីផែនការសកម្មភាព​ការងារ​របស់ទីប្រឹក្សាគ្រប់គ្រងគម្រោង​ WAPCOS-PMC មានរយៈពេល​ ៥ឆ្នាំ​ ៖
-ការរៀបចំរបាយការណ៍សិក្សាលម្អិត​ DPR
-ការរៀបចំ​លទ្ធកម្មវិស្វកម្ម​
-ការគ្រប់គ្រងគម្រោង​ និង​ត្រួតពិនិត្យ​ការសាងសង់
-និងរៀបចំការគ្រប់គ្រង​ថែទាំ និងប្រតិបត្តិការ​សម្មិទ្ធិផលគម្រោង
គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹងស្វាហាប់​នេះ​ ទទួលបាន​ហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា​ ចំនួន​ ៣៦,៩២លាន​ដុល្លារអាមេរិក​​
អាងទឹក​ស្ទឹងស្វាហាប់​នេះ​ មានសមត្ថភាពរក្សាទឹក​បានប្រមាណ​ ១៥០​លាន​ម៉ែត្រត្រីគុណ​ ដែលអាចស្រោចស្រព​នៅរដូវវស្សាបានចំនួន​ ២៦.០០០ហិកតា​ និងរដូវប្រាំង​ ១០.០០០ហិកតា​ ។ អត្ថប្រយោជន៍​ចម្បងមួយទៀត​ គឺជាហេដ្ឋានរចនាសម្ព័ន្ធត្រួតពិនិត្យទឹកជំនន់​ ដេីម្បីកាត់បន្ថយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត​ និងដោះស្រាយ​ទឹកប្រេីប្រាស់នៅពេលជួបប្រទះគ្រោះរាំងស្ងួត​ ៕