គណៈកម្មការ អន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល គម្រោងថែទាំខួប ចំនួន ០៣

ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ÷ នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការ អន្តរក្រសួង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល គម្រោងថែទាំខួប ចំនួន ០៣ រួមមានដូចខាងក្រោម ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកប្រកើន ស្ថិតនៅឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ គម្រោងថែទាំខួបនេះ ផ្តោតលើការងារថែទាំ ទំនប់ប្រវែង ២.០០០ម៉ែត្រ ប្រទ្បាយមេប្រវែង ២.០០០ម៉ែត្រ និងសំណង់សិល្បការចំនួន ០៨កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុភាព ស្រោចស្រពលើផ្ទៃដីសរុប ចំនួន ៧៧៨ហិកាតា (ស្រូវប្រាំង និងស្រូវវស្សា)
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ពោធិ៍តាត្រេះ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ គម្រោងថែទាំនេះ ផ្តោតលើការងារថែទាំ ទំនប់ប្រវែង ៦.១០០ម៉ែត្រ និងសំណង់សិល្បការចំនួន ១១កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុភាព ស្រោចស្រពលើផ្ទៃដីសរុបចំនួន ១.០១៧ហិកតា (ស្រូវប្រាំង និងស្រូវវស្សា)
៣. ប្រព័ន្ធធារាសាស្ត្រ ប្រទ្បាយមេ អូរកាហែល ស្ថិតនៅឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ គម្រោងថែទាំនេះ ផ្តោតលើការងារថែទាំ ប្រទ្បាយមេប្រវែង៣.២៨០ម៉ែត្រ និងសំណង់សិល្បការចំនួន ០៦កន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះ មានសក្តានុភាព ស្រោចស្រពលើផ្ទៃដីសរុបចំនួន ៦០០ហិកតា (ស្រូវប្រាំង និងស្រូវវស្សា) ៕