ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ចូលរួមវេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ គ.ជ.គ.ម

នៅថ្ងៃពុធ ១៥កើត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងលោក ជា វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមវេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ គ.ជ.គ.ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ៕