ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះកាយប្រឡាយដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងចេញពីដីស្រែបងប្អូនប្រជាពលរដ្ឋចំនួន ២០០ហិកតា ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះកាយប្រឡាយដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងចេញពីដីស្រែបងប្អូនប្រជាពលរដ្ឋចំនួន ២០០ហិកតា ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅស្រុកចុងកាល់ មានភ្លៀងធ្លាក់កម្រិត១៣០ មម ៕