ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពទំនប់អាងទឹកតាសាល ស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក

ខេត្តកំពង់ស្ពឺ  ÷ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពទំនប់អាងទឹកតាសាល ស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក ដើម្បីលើកគម្រោងជួសជុលបន្ទាន់ ជាមួយគ្នានេះ ឯកឧត្តមក៏បានសួរនាំពីការប្រើប្រាស់ទឹកកន្លងមក និងណែនាំការបិទ-បើកទ្វារទឹកឲ្យត្រឹមត្រូវតាមបច្ទេកទេស ដោយមានការទទួលខុសត្រូវខ្ពស់ ៕