ក្រុមការងារនាយកដ្ឋានជលសាស្ត្រ​ និងការងារទន្លេ​ ចុះអនុវត្តបន្ទាន់​ ដោយរៀ​បបាវខ្សាច់​ Geotextile Bags ការពារច្រាំង​ទន្លេ​ ប្រវែង​ ៤៥០ម៉ែត្រ​​ ស្ថិតនៅភូមិទី៤​ និងភូមិទី៥​ ឃុំរកាខ្នុរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ÷ ការងារការពារច្រាំងទន្លេមេគង្គបន្ទាន់​ស្ថិតនៅភូមិទី៤​ និងភូមិទី៥​ ឃុំរកាខ្នុរ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ តាមរយៈ​ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រូចឆ្មារ​ យោងតាមសំណេីប្រជាពលរដ្ឋចំនួន​ ៣៦៧គ្រួសារ​ ដែលរងការប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេ​នៅតំបន់នោះ​ ឯកឧត្តម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម​ បានបញ្ជាឲ្យក្រុមការងារនាយកដ្ឋានជលសាស្ត្រ​ និងការងារទន្លេ​ ចុះអនុវត្តបន្ទាន់​ ដោយរៀ​បបាវខ្សាច់​ Geotextile Bags ការពារច្រាំង​ទន្លេ​ ប្រវែង​ ៤៥០ម៉ែត្រ​ ។ កិច្ចការការពារច្រាំងនេះ​ បានចំណាយពេល​២៥ថ្ងៃ​ គឺចាប់ផ្តេីមពីថ្ងៃទី​២៤​ ខែមិថុនា​ និងបានបញ្ចប់នៅថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ២០២២​ ៕