លោក ថាំង វីយុទ្ធដា ប្រធាននាយដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យការងារដោះទឹកភ្លៀងចេញពីសង្កាត់តាខ្មៅ និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល
ខេត្តកណ្ដាល ÷ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យការងារដោះទឹកភ្លៀងចេញពីសង្កាត់តាខ្មៅ និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយក្រុមការងារបានសម្រេចបាន ៖
១-រៀបចំតម្លើងម៉ាសុីនបូមទឹកចល័តចំនួន ០១គ្រឿង បន្ថែមដើម្បីត្រៀមរំដោះទឹកចេញពីតំបន់សង្កាត់កំពង់សំណាញ់ និងសង្កាត់តាខ្មៅ
២-បញ្ចុះគ្រឿងចក្រអុិចស្កាវាទ័រដៃវែងកាយបើកមុខទឹកត្រង់ទីតាំងប្រឡាយមេ ៩៦ ប្រសព្វ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានមុខកាត់ប្រវែង ១៨ម និងជម្រៅ ៥ម ដើម្បីបានលំហូរខ្លាំង ហើយទឹកបានស្រក ០,៥ម
៣-ស្ថានីយបូមទឹកដេីរដោយអគ្គីសនី ដែលមានស្រាប់ ធ្វើការបូមទឹកចេញពីប្រឡាយមេក្របៅរំដោះទឹកចេញពីក្រុងតាខ្មៅ ជាប្រចាំ
៤-ចាត់មន្រ្តីយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ៕

























