ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្ត្រ និងសក្តានុពលទឹក សម្រាប់ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២

ខេត្តប៉ៃលិន ÷ នៅថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តប៉ៃលិន រួមជាមួយ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមប្រព័ន្ធធារាសាស្ត្រ និងសក្តានុពលទឹក សម្រាប់ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕