ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីរបាយការណ៍អង្កេតផ្ទៀង ផ្ទាត់លើការប្រើប្រាស់សារធាតុ STEIN សម្រាប់ធ្វើឲ្យដីមានភាពរឹងសម្រាប់ការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងកសិកម្មដែលផ្សព្វផ្សាយដោយបច្ចេកវិទ្យារបស់ផ្នែកឯកជនជប៉ុន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីរបាយការណ៍អង្កេតផ្ទៀង ផ្ទាត់លើការប្រើប្រាស់សារធាតុ STEIN សម្រាប់ធ្វើឲ្យដីមានភាពរឹងសម្រាប់ការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងកសិកម្មដែលផ្សព្វផ្សាយដោយបច្ចេកវិទ្យារបស់ផ្នែកឯកជនជប៉ុន នៅសណ្ឋាគារ កាំបូឌីយាណា ដោយសហការរៀបចំដោយ ក្រុមហ៊ុន SPEC Co., Ltd. ក្រសួងធនធានទឹក និង ឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) និងមានការចូលរួមពីសំណាក់ ឯកឧត្តមទីប្រឹក្សាក្រសួង លោកប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ក្រសួង- ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនក្នុងស្រុក សរុបចំនួន ៥០នាក់ ៕