ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្អមសំណរ ស្ថិតក្នុងខេត្តកណ្តាល ស្ថានីយអ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែង ស្ថានីយក្រុងក្រចេះ ស្ថិតក្នុងខេត្តក្រចេះ

ខេត្តកណ្តាល-ខេត្តព្រៃវែង-ខេត្តក្រចេះ ÷ នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្អមសំណរ ស្ថិតក្នុងខេត្តកណ្តាល ស្ថានីយអ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែង ស្ថានីយក្រុងក្រចេះ ស្ថិតក្នុងខេត្តក្រចេះ។ ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង
-ផ្លាស់ប្តូរឧបករណ៍សម្ងួតស្ថានីយ
-កាប់ដើមឈឺដែលដុះក្បែរស្ថានីយ ៕