ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ រមាសហែក ស្ថិតក្នុងខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម និងអ្នកជំនាញកូរ៉េ បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ រមាសហែក ស្ថិតក្នុងខេត្តស្វាយរៀង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
– បានផ្លាស់ប្តូរ ឧបករណ៍ខូចមួយចំនួនដូចជា ៖ ឧបករណ៍វាស់ ទិសដៅខ្យល់ និងល្បឿនខ្យល់ សំណើមបរិយាកាស Data Logger និង ឧបករណ៍បញ្ជាសូឡា
– សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕