ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ បានបន្តដឹកនាំ​ និងជួបប្រជុំពិភាក្សាជាមួយក្រុមការងារជំនួយការបច្ចេកទេស​ក្រសួង (TA) ក្នុងការរៀបចំ​ និងកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹក​ (ស.ក.ប.ទ.​) ព្រមទាំងនីតិវិធីក្នុងសម្រាប់រំលាយ ស.ក.ប.ទ 

នាថ្ងៃព្រហស្បតិ៍ ១៤កេីត ខែស្រាពណ៍​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងធនធានទឹក​ និងឧតុនិយម​​ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ​ ជាពិសេសនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក​ បានបន្តដឹកនាំ​ និងជួបប្រជុំពិភាក្សាជាមួយក្រុមការងារជំនួយការបច្ចេកទេស​ក្រសួង (TA) ក្នុងការរៀបចំ​ និងកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹក​ (ស.ក.ប.ទ.​) ព្រមទាំងនីតិវិធីក្នុងសម្រាប់រំលាយ ស.ក.ប.ទ.។
គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីធ្វេីឲ្យឯកសារនេះ​ ក្លាយជាឯកសារគតិយុត្តដ៏សំខាន់មួយបន្ថែមទៀត ក្នុងការជួយសម្រួល​ និងជំរុញឲ្យការអនុវត្តកាងាររបស់ស.ក.ប.ទ.​ មានភាពងាយស្រួល​ និងកាន់តែមានប្រសិទ្ធភាព​ សម្រាប់ចូលរួមចំណែកយ៉ាងសំខាន់លេីការងារគ្រប់គ្រង​ និងថែទាំប្រព័ន្ធធារាសាស្ត្រឲ្យមាននិរន្តរភាពផងដែរ៕