ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ បានដឹកនាំប្រជុំពិភាក្សារៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម (២០១៥-២០២២)

នៅព្រឹកថ្ងៃសុ្រក ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំដើមត្នោតនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ បានដឹកនាំប្រជុំពិភាក្សារៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម (២០១៥-២០២២) ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម និងលោកប្រធាននាយកដ្ឋានដែលជាក្រុមការងារ ជាលទ្ធផល នាយកដ្ឋានពាក់ព័ន្ធនឹងធ្វើការកែសម្រួល និងបញ្ចូលទិន្នន័យក្នុងរបាយកាណ៍ ដើម្បីឲ្យមានសភាពគ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ៕