ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង រួមមាន ៖ ស្ថានីយក្រុងកំពង់ចាម ស្ថិតក្នុងខេត្តកំពង់ចាម និងស្ថានីយក្រុងក្រចេះ ដែលស្ថិតក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ÷ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង រួមមាន ៖ ស្ថានីយក្រុងកំពង់ចាម ស្ថិតក្នុងខេត្តកំពង់ចាម និងស្ថានីយក្រុងក្រចេះ ដែលស្ថិតក្នុងខេត្តក្រចេះ។ ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ផ្លាស់ប្ដូរស៊ីមកាត ខូច ដែលធ្វើអោយមិនដំណើរការក្នុងការបញ្ជូនទិន្នន័យពីស្ថានីយ មកប្រព័ន្ធគ្រប់គ្រងទិន្នន័យ
-ធ្វើការកែសម្រួល ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ដែលវាស់ដោយឧបករណ៍ ជាមួយកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង ៕