ឯកឧត្តម​ ប៊ុន​ ហ៊ាន​ បានដឹកនាំមន្ត្រី​ជាន់ខ្ពស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ​ចូលរួម​ជាវាត្មិន​ក្នុងសន្និសីទសារព័ត៌មាន​ស្តីពី​ សមិទ្ធផល​សម្រេចបាន​រយៈពេល​ ៥ឆ្នាំ​ កន្លងមក​ នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​នៃទីស្តីការគណៈរដ្ឋមន្ត្រី​

នៅថ្ងៃព្រហស្បតិ៍​ ១៣រោច​ ខែស្រាពណ៍​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ២០២២​ ឯកឧត្តម​ ប៊ុន​ ហ៊ាន​ រដ្ឋលេខាធិការ​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ បានដឹកនាំមន្ត្រី​ជាន់ខ្ពស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ព្រមទាំង​មន្ទីរ​ធនធានទឹក​ និងឧតុនិយម​ ខេត្តបាត់ដំបង​,​ខេត្តពោធិ៍សាត់​,​ ខេត្តបន្ទាយមានជ័យ​, ខេត្តឧត្តរមានជ័យ​ និងខេត្តកំពង់ស្ពឺ​ ចូលរួម​ជាវាត្មិន​ក្នុងសន្និសីទសារព័ត៌មាន​ស្តីពី​ សមិទ្ធផល​សម្រេចបាន​រយៈពេល​ ៥ឆ្នាំ​ កន្លងមក​របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​នៃទីស្តីការគណៈរដ្ឋមន្ត្រី​ ។ ក្នុងឱកាសនេះ​ ឯកឧត្តម​បានបង្ហាញពីទស្សនទាននៃការគ្រប់គ្រងធនធានទឹក​ និងឧតុនិយម​ មានទី១-​ការគ្រប់គ្រងទឹកឲ្យបានល្អប្រសេីរ​ និងទី២-ការប្រេីប្រាស់​ទឹ​ក​ ឬការធ្វេីអាជីវកម្មលេីធនធានទឹក​ប្រកបដោយប្រសិទ្ធភាពខ្ពស់​ និងនិរន្តរភាព​ ។ សមិទ្ធផលជារួមក្នុងរយៈពេល​ ៥ឆ្នាំ​ មកនេះ​ រួមមាន​ ៖
-អភិវឌ្ឍន៍​អាងស្តុកទឹក​ និងសំណង់ស្ទាក់ទឹកធំៗចំនួន​ ៣កន្លែង​ ដែលអាចស្តុកទឹកបាន​ ៤៥៥​លានម៉ែត្រ​ត្រីគុណ​ ។
-ការស្តារ​ សាងសង់​ និងអនុត្តរភាពប្រព័ន្ធសាស្ត្រ​ បានចំនួន​ ១២៣.០១៥​ហិកតា​ ក្នុងនោះស្រូវស្សាចំនួន​ ៨១.៨៦៣​ហិកតា​ និងស្រូវប្រាំង​ ៤១.១៥២ហិកតា​ ព្រមទាំងដំណាំរួមផ្សំ​ ៤.៣៩៩ហិកតា​ ។
-ការជួសជុល​ ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​ បានចំនួន​ ៦៩១.២២១​ហិកតា​ ក្នុងនោះស្រូវវស្សា​ ៥៧៥.៧៦៥​ហិកតា​ និងស្រូវប្រាំង​ ១១៥.៤៥៦​ហិកតា​ ព្រមទាំងដំណាំរួមផ្សំ​ ៣.៦៤៦​ហិកតា​ ។
-រៀបចំប្រព័ន្ធដោះទឹកជំនន់​ និងប្រព័ន្ធស្រោចស្រព​ស្ទឹងព្រែកត្នោត​ ដែលមានលទ្ធភាពដោះទឹកបាន​ ១.៣៥០​ម៉ែត្រត្រីគុណ​ក្នុងមួយវិនាទី​ នៅផ្នែកខាងក្រោម​ស្ទឹងព្រែកត្នោត​ សម្រេចបានប្រមាណ​ ៦៤%​ ។
-ការងារការពារច្រាំងទន្លេមេគង្គ​ និងទន្លេបាសាក់​ ក្នុងខេត្តកណ្តាល​ ខេត្តកំពង់ចាម​ ខេត្តត្បូងឃ្មុំ​ និងខេត្តក្រចេះ​បានប្រវែង​ ៣០.៦៥៨​ ម៉ែត្រ​ ។
-ទំនប់ការពារទឹកជំនន់​ លេីផ្ទៃដី​សរុបចំនួន​ ៦.០២៤​ហិកតា​ ក្នុងនោះការពារលំនៅដ្ឋានបាន​ ១០.៤៨៩ខ្នង​ ។
-ទំនប់ការពារទឹកប្រៃ​ លេីផ្ទៃដីសរុប​ ១៨.១៣៨ហិកតា​ ។
-សាងសង់ស្ថានីយឧតុនិយម​ ចំនួន​ ៥១កន្លែង​ និងប៉ុស្ត៍​តម្រងទឹកភ្លៀង​ចំនួន​ ៩១កន្លែង​ និងស្ថានីយជលសាស្ត្រ​ ២៨កន្លែង​ ។
-ការងារព្យាករអាកាសធាតុ​ ប្រចាំថ្ងៃ​ ប្រចាំសប្តាហ៍​ ប្រចាំរដូវ​ និងការព្យាករទឹកជំនន់​នៅតាមទន្លេ​ ស្ទឹង​សំខាន់ៗមួយចំនួន​ ។
-ការកំណត់ព្រំអាងទឹក​ និងបឹងធម្មជាតិ​ បានចំនួន​ ១៣៤កន្លែង​ ។
សូមបញ្ជាក់ថា៖​ ជារួម​គិតមកដល់បច្ចុប្បន្ននេះ​ លទ្ធភាពស្រោចស្រពនៃប្រព័ន្ធធារសាស្ត្រ ក្រសួងធនធានទឹក​ និងឧតុនិយម​សម្រេចបាន​ ១.៨៨៩.១១២​ ហិកតា​ លេីផ្ទៃដីដាំដុះសរុប​ ៣.០៧៨.២២០ហិកតា​ ដែលស្មេីនឹង​ ៦១,៣៧%​ ៕