ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ រួមមាន ស្ថានីយឃ្លៀច ព្រមទាំងបានតម្លើងស្ថានីយជលសាស្ត្រថ្មី ចំនួន ០១កន្លែងទៀតស្ថិតនៅ ស្ថានីយពាមខ្លី

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០១កន្លែង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ រួមមាន ស្ថានីយឃ្លៀច ព្រមទាំងបានតម្លើងស្ថានីយជលសាស្ត្រថ្មី ចំនួន ០១កន្លែងទៀតស្ថិតនៅ ស្ថានីយពាមខ្លី។ ក្នុងការថែទាំ និងតម្លើងស្ថានីយក្រុមការងារបាន ៖
-បំពាក់ឧបករណ៍វាស់កម្ពស់ទឹក
-បំពាក់ឧបករណ៍វាស់កម្រិតទឹកភ្លៀង
-បំពាក់អាគុយនិង សូឡា ផ្គត់ផ្គង់ថាមពលទៅឧបករណ៍ក្នុងការបញ្ជូនទិន្នន័យពីស្ថានីយ ទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ
-ផ្លាស់ប្តូរស៊ីមកាតខូច
-ធ្វើការកែសម្រួល ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ឲ្យត្រូវនឹងកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង
-កាប់សម្អាតព្រៃជុំវិញបរិវេណស្ថានីយ ៕