ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីស្រុកទឹកផុស និងឃុំក្តុលនៃខេត្តកំពង់ឆ្នាំង បានចុះធ្វើការត្រួតពិនិត្យលើតំបន់ទឹកផុស តំបន់អាចាង តំបន់លំហាច តំបន់បរិបូរណ៍ តំបន់រលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង និងតំបន់បំណក់ក្នុងខេត្តពោធិ៍សាត់

ខេត្តកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ÷ នៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីស្រុកទឹកផុស និងឃុំក្តុលនៃខេត្តកំពង់ឆ្នាំង បានចុះធ្វើការត្រួតពិនិត្យលើតំបន់ទឹកផុស តំបន់អាចាង តំបន់លំហាច តំបន់បរិបូរណ៍ តំបន់រលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង និងតំបន់បំណក់ក្នុងខេត្តពោធិ៍សាត់ ដែលជាផ្នែកខាងលើនៃស្ទឹងលំហាច និងស្ទឹងបរិបូរណ៍ ក្នុងគោលបំណងធ្វើការបង្កើតឡើងនូវអាងទឹករស់មួយមិនចេះរីងស្ងួតសម្រាប់ផ្គត់ផ្គងឲ្យប្រព័ន្ធធារាសាស្រ្តលំហាច។
ក្រោយពិនិត្យឃើញថាខេត្តកំពង់ឆ្នាំង មានកង្វះខាតទឹកយ៉ាងខ្លាំងជារហូតមកក្នុងការផ្គត់ផ្គង់ឲ្យប្រព័ន្ធធារាសាស្រ្តលំហាច ជាពិសេសនៅក្នុងរដូវប្រាំង យោងតាមបុព្វហេតុនេះហើយទើប ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអនុញាតឲ្យធនាគារវិនយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ធ្វើការបោះទុនវិនិយោគតាមរយៈគម្រោង CAISAR បង្កើតអាងទឹកមួយថ្មីទៀតពីលើតំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំ និងតំបន់បំណក់នៃខេត្តពោធិ៍សាត់ក្នុងផ្ទៃរងទឹកភ្លៀងទំហំ ៣០០០ គីឡូមែត្រការ៉េ ដើម្បីធានាឲ្យខាងតែបានលើសន្តិសុខទឹកឲ្យខេត្តកំពុងឆ្នាំង ទាំងមូលតាមរយៈប្រព័ន្ធធារាសាស្រ្តលំហាចដែលត្រូវអូសទឹកមកធ្វើការផ្គត់ផ្គង់ឲ្យគ្រប់វិស័យដល់តំបន់ក្រុងកំពង់ឆ្នាំង និងតំបន់កំពង់ត្រឡាច ៕