ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលក្រសួងកំពុងអនុវត្តជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសសំណង់ បណ្តាខេត្តនៃភូមិភាគពាយព្យ 

ព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលក្រសួងកំពុងអនុវត្តជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក ឡុង ពិសិទ្ធ មន្រ្តីជាន់ខ្ពស់របស់ ADB និងមន្រ្តី ADB សហការីជាតិ អន្តរជាតិ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសសំណង់ ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យជាក់ស្តែងក្នុងបណ្តាខេត្តនៃភូមិភាគពាយព្យ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តព្រែកជីក អូរត្រជាក់ចិត្ត និងបាសាក់ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ៕