ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គខេត្តព្រៃវែង នៅទីតាំងមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែកត្តិត ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គខេត្តព្រៃវែង នៅទីតាំងមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ៕