នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមាន ស្ថានីយក្រឡាញ់ ស្ថិតក្នុងខេត្តសៀមរាប ស្ថានីយស្វាយជ្រំ និងស្ថានីយអូរបីជាន់ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងការចុះពិនិត្យ ថែទាំ ស្ថានីយនេះ ក្រុមការងារបាន ៖
-ផ្លាស់ប្តូរឧបករណ៍សម្ងួតសំណើម
-ផ្លាស់ប្តូរស៊ីមកាត
-លាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង
-ធ្វើការកែសម្រួល ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ឲ្យត្រូវនឹងកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង ៕