ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ ចុះដឹកនាំក្រុមការងារបច្ចេកទេស​របស់ក្រសួង ធ្វើការអនុវត្តក្នុងពេលចំពោះមុខ និងធានាឲ្យខាងតែបានលើការដ្ឋានខ្ចប់វិចទឹកទុកក្នុងប្រព័ន្ធធារាសាស្រ្តស្ទឹងជិនិត ស្ថិត​ក្នុង​ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ ដែល​បាន​រងការ​ហូរ​ច្រោះ​បាក់ដាច់​

ខេត្តកំពង់ធំ ÷ ព្រឹក​ថ្ងៃ​អាទិត្យ ៥ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី​ ១៣ ខែវិច្ឆកា ឆ្នាំ២០២២នេះ បន្ទាប់​ពី​បានបទបញ្ជា​ដោយផ្ទាល់ពី ឯកឧត្តម​ លឹម​ គានហោ​ រដ្ឋមន្រ្តី​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២​ នៅ​លេី​ទីតាំង​ជាក់ស្ដែង​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ បានបន្ត​ប្រតិបត្តិ​ការ​ចុះដឹកនាំក្រុមការងារបច្ចេកទេស​របស់ក្រសួង រួម​ជាមួយ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ធ្វើការអនុវត្តក្នុងពេលចំពោះមុខ និងធានាឲ្យខាងតែបានលើការដ្ឋានខ្ចប់វិចទឹកទុកក្នុងប្រព័ន្ធធារាសាស្រ្តស្ទឹងជិនិត ស្ថិត​ក្នុង​ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ ដែល​បាន​រងការ​ហូរ​ច្រោះ​បាក់ដាច់​ ដោយស្មារតីប្រកដប្រជាធ្វើការធានាយ៉ាងណាដល់សុវត្ថិភាពទឹកសម្រាប់ស្រុកសន្ទុក និងស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ។
ដោយទទួលបាននូវការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្ត​យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និង ធនាគារវិនិយោគរបស់សហគមន៍អឹរ៉ុប EIB ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតរហូតដល់មានលក្ខណៈគ្រប់ជ្រុងជ្រោយនាពេលដ៏ខ្លីខាងមុខនេះ ៕