ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមាន ស្ថានីយក្រុងក្រចេះ ស្ថានីយក្រុងស្ទឹងត្រែង និងស្ថានីយក្រុងព្រះវិហារ

ខេត្តស្ទឹងត្រែង-ខេត្ព្រះវិហារ ÷ នៅថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង រួមមាន ស្ថានីយក្រុងក្រចេះ ស្ថានីយក្រុងស្ទឹងត្រែង និងស្ថានីយក្រុងព្រះវិហារ។ ក្នុងការចុះពិនិត្យ ថែទាំស្ថានីយក្រុមការងារបាន ៖
-ជួសជុលទុយោដែលមានការកកស្ទះនៅក្នុងទឹក
-ជួសជុលទុយោដែលខូចខាត
-ធ្វើការកែសម្រួល ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង អោយត្រូវនឹងកម្ពស់ទឹក និងកម្រិតទឹកភ្លៀងជាក់ស្តែង
-ផ្លាស់ប្ដូរឧបករណ៍សម្ងួតសម្រាប់ឧបករណ៍វាស់កម្ពស់ទឹក
-លាងសម្អាតផ្ទាំងស្រូបពន្លឺថ្ងៃសម្រាប់ផ្ដល់ថាមពលទៅស្ថានីយ ៕