ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជ័យសែន ស្ថិតនៅខេត្តព្រះវិហារ និងស្ថានីយថាឡាបរិវ៉ាត់ សៀមបូក ស្ថិតនៅខេត្តស្ទឹងត្រែង

នៅថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហកាជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ជ័យសែន ស្ថិតនៅខេត្តព្រះវិហារ និងស្ថានីយថាឡាបរិវ៉ាត់ សៀមបូក ស្ថិតនៅខេត្តស្ទឹងត្រែង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
-ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-ផ្លាស់ប្តូរ Simcard ស្ថានីយ សៀមបូក
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
-លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា ៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស ទិសដៅខ្យល់ និងល្បឿនខ្យល់
-សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕