ឯកឧត្តម​ ប៊ុន ហ៊ាន ​រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងជានាយកគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាការបច្ចេកទេសលើកទី២ ( 2nd technical committee Meeting )

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម​ ប៊ុន ហ៊ាន ​រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម​ និងជានាយកគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាការបច្ចេកទេសលើកទី២ ( 2nd technical committee Meeting ) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម, ទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA ) ប្រចាំព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាគម្រោង និងមន្ត្រីសមភាគីគម្រោង។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារគម្រោងដែលបានអនុវត្តក្នុងរយៈពេល ៨ខែកន្លងមក , បន្តពិភាក្សាលើនិយមន័យពាក្យបច្ចេកទេសសម្រាប់សំណង់សំខាន់ៗ នៃប្រព័ន្ធធារាសាស្ត្រ , ការធ្វើបទបង្ហាញអំពីលទ្ធផលនៃការចុះសិក្សានៅតាមបណ្តាប្រពន្ធ័ធារាសាស្រ្តនៅក្នុងប្រទេសកម្ពុជា និងសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសម្រាប់ ការរៀបចំ ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជា។
គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ៤ឆ្នាំ ដែលចាប់ផ្តើមដំណើរការ សកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ៕