គណ:កម្មាធិការលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល បញ្ចប់ការងារសាងសង់ ១០០% (ជំពូក២១) សម្រាប់ការងារ ចំនួន ០២គម្រោង

ខេត្តកំពត-ខេត្តកោះកុង ÷ នៅថ្ងៃពុធ ១៥រោច ខែកត្តិក ដល់ថ្ងៃព្រហស្បតិ៍ ១កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណ:កម្មាធិការលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល បញ្ចប់ការងារសាងសង់ ១០០% (ជំពូក២១) សម្រាប់ការងារ ចំនួន ០២គម្រោង ៖
១- គម្រោងជីកប្រឡាយមេកោះតាកូវ និងសាងសង់សំណង់សិល្បការ នៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ការងាររួមមាន ៖
-ជីកប្រឡាយមេកោះតាកូវខ្សែទី១ ប្រវែង ៣ ១៥០ម៉ែត្រ
-ជីកប្រឡាយមេកោះតាកូវខ្សែទី២ ប្រវែង ១ ៧៥០ម៉ែត្រ
-សាងសង់សំណង់សិល្បការ ទ្វារទឹក ចំនួន ០៨កន្លែង
-សាងសង់លូមានទ្វារទឹកអង្កត់ផ្ចិត ១០០ ស ម ចំនួន ០៦កន្លែង
២- គម្រោងសាងសង់ទំនប់ការពារទឹកប្រៃ ផ្លោង ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ការងាររួមមាន ៖
-សាងសង់ទំនប់ការពារទឹកប្រៃ ផ្លោង ប្រវែង ៣ ៧០០ ម៉ែត្រ ៕