ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះស្ដារប្រឡាយមេទៀ បាញ់ ប្រវែង ២២៤០ម៉ែត្រ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ÷ ថ្ងៃសុក្រ ២កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះស្ដារប្រឡាយមេទៀ បាញ់ ប្រវែង ២២៤០ម៉ែត្រ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ជូនថា ៖ ប្រឡាយមេនេះមានសារៈសំខាន់ក្នុងការនាំទឹកចូលអាងទឹកបឹងស្នោ និងជួយកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់រដ្ឋបាលខេត្ត ៕