| សិក្ខាសាលាស្តីពីផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ លើប្រព័ន្ធធារាសាស្ត្រ |
|
សិក្ខាសាលាស្តីពីផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ លើប្រព័ន្ធធារាសាស្ត្រ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១២ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំ សិក្ខាសាលា ដោយសហការជាមួយ វិទ្យាស្ថានជប៉ុនសម្រាប់ប្រព័ន្ធធារាសាស្រ្ត និងមាន ការសម្របសម្រួលពី JICA ក្រោមអធិបតីភាពឯកឧត្តម ឯម ប៊ុនធឿន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក បណ្ឌិត Miyazato ប្រធានក្រុមប្រឹក្សាស្រាវជ្រាវ និងជាតំណាង វិទ្យាស្ថាន ជប៉ុនសម្រាប់ ប្រព័ន្ធធារាសាស្ត្រ ។ គោលបំណង នៃសិក្ខាសាលានេះ ស្តីពីផលប៉ះពាល់ពីការបម្រែបម្រួល អាកាសធាតុលើប្រព័ន្ធធារាសាស្ត្រ ពោលគឺសិក្ខាសាលា ចង់បង្ហាញពីការផ្លាស់ប្តូរ និងចែករំលែក នូវព័ត៌មានពីការសិក្សាស្រាវជ្រាវ និងលទ្ធផលសម្រេចបាន ដោយជំនាញការជប៉ុន ពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត អាកាសធាតុ ទឹកជំនន់ ដើម្បីជាព័ត៌មាន និងមានវិធានការដើម្បីទប់ទល់ ឬកាត់បន្ថយផលប៉ះពាល់ ដោយសារការបម្រែបម្រួលអាកាសធាតុ ។ អង្គសិក្ខាសាលា មានការចូលរួមពីអ្នកជំនាញ មកពីប្រទេសជប៉ុនដែលបាន សិក្សាស្រាវជ្រាវ ក្នុងតំបន់ដូចជា អាងស្ទឹងពោធិសាត់ និងបឹងទន្លេសាប នៃប្រទេសកម្ពុជា ព្រមទាំងមន្រ្តីជំនាញ ពីក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មការទន្លេមេគង្គ និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ។
|










