Khmer (Cambodia)English (United Kingdom)

Languages:

  • ទំព័រដើម
  • ក្រសួង
    • រដ្ឋមន្ត្រី
    • សេចក្តីផ្តើម
    • រចនាសម្ព័ន្ធ
    • ការគ្រប់គ្រង
    • ស្ថានភាពមន្ត្រីរាជការ
  • ច្បាប់និងគោលនយោបាយ
    • ច្បាប់
    • គោលនយោបាយ
    • អនុក្រឹត្យ និងលិខិត​បទដ្ឋាន​គតិយុត្តិ
  • ផែនការយុទ្ធសាស្ត្រ
  • ឧតុនិយម
  • ជលសាស្ត្រ
  • សេចក្តីប្រកាសព័ត៏មាន
  • លទ្ធកម្ម
  • ធនធាន
    • រដ្ឋធម្មនុញ្ញ
    • ព្រះរាជក្រឹត្យ និងព្រះរាជក្រម
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • សេចក្តីប្រកាស
    • ឯកសារ
  • ទំព័រភ្ជាប់

01234
Home HOME Ministry News ឯកឧត្តម លឹម គានហោ អញ្ជើញជាអធិបតីក្នុងការពិនិត្យ និងដាក់ដំណើរការសាកល្បងស្ថានីយរ៉ាដា​ តេជោសែន

Main Menu

  • ទំព័រដើម
  • ក្រសួង
  • ច្បាប់និងគោលនយោបាយ
  • ផែនការយុទ្ធសាស្ត្រ
  • ឧតុនិយម
  • ជលសាស្ត្រ
  • សេចក្តីប្រកាសព័ត៏មាន
  • លទ្ធកម្ម
  • ធនធាន
  • ទំព័រភ្ជាប់

Partners

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  • វិទ្យាស្ថានជាតិស្ថិតិ
  • គណៈកម្មការទន្លេមេគង្គ
  • ធនាគារអភិវឌ្ឍន៍អាស៊ី

ចូលជាសមាជិក



  • ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក?
  • ភ្លេច​ឈ្មោះ​អ្នកប្រើ​របស់​អ្នក?
  • បង្កើត​គណនី​ថ្មី​មួយ


ឯកឧត្តម លឹម គានហោ អញ្ជើញជាអធិបតីក្នុងការពិនិត្យ និងដាក់ដំណើរការសាកល្បងស្ថានីយរ៉ាដា​ តេជោសែន

នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១២ នៅក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ច​ប្រជុំការងារ ដើម្បីដាក់ឲ្យ​ដំណើរការសាកល្បង​ស្ថានីយរ៉ាដា​តេជោសែន ក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម​​ថ្នាក់​ដឹក​នាំ​​​ក្រសួង ថ្នាក់ដឹកនាំ នាយកដ្ឋានចំណុះក្រសួង ក្រុមបច្ចេកទេស​ឧតុនិយម និងសហភាគីបារាំង ។

លោកអ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយម បានធ្វើបទបង្ហាញអំពីសង្វាក់​នៃ​សេវា​ឧតុនិយម ដោយរួមទាំងលទ្ធភាព និងសមត្ថភាព នៃស្ថានីយថ្មីនេះ ។ ការធ្វើទំនើបកម្មវិស័យឧតុនិយម នៅកម្ពុជា នេះគឺជាការបូកបញ្ចូលគ្នារវាង​ការព្យាករណ៍បែបវាស់ និងប្រព័ន្ធទិន្នន័យថ្មី ។ ប្រព័ន្ធឧតុនិយមទំនើប​នេះរួមបញ្ចូល​ទាំងការទទួលទិន្នន័យពីសហភាគីបារាំង (Meteo France International) និងប្រព័ន្ធ​ទិន្នន័យរ៉ាដានៅកម្ពុជាតែម្តង ។ រ៉ាដានេះមានលទ្ធភាពព្យាករណ៍រហូតដល់ ៦ខែ លើកំរិត​កំពស់​ទឹកភ្លៀង និងសីតុណ្ហភាព ។

ក្នុងឪកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានមានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​អ្នកបច្ចេកទេស​​ត្រូវយកចិត្ត​​ទុក​ដាក់លើការប្រើប្រាស់​ឧបករណ៍ឧតុនិយម ដ៏ទំនើបនេះឲ្យមាន​ប្រសិទ្ធិភាព ពោគឺបើមានឧបករណ៍ល្អហើយ ខ្វះខាត​ក្នុងការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់នោះ ពុំទទួលបាននូវលទ្ធភាពនោះទេ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា ទិន្នន័យ​ដែលទទួល​បាន​​ត្រូវយក​មកបញ្ចូល​គ្នា​​ទាំងទិន្នន័យតាមវិធី​វាស់ (តាមវិធី statelit Reception, Global telecommunication system និង observation by station) និងទិន្នន័យដែលទទួល​បានពី​សហភាគីបារាំង (Meteo France International) និង Weather Radar ដើម្បីធ្វើការវិភាគ និងព្យាករណ៍ឲ្យមានសុក្រិត ។


 

Copyright © 2011 Ministry of Water Resources and Meteorology. Powered by GreenICT Technology