ក្រុមការងារនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ ចុះបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងស្ថិតិលើវិស័យធនធានទឹក និងឧតុនិយម និងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (Arc-GIS)

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចុះបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងស្ថិតិលើវិស័យធនធានទឹក និងឧតុនិយម និងប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (Arc-GIS) ជូនដល់មន្ត្រីមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ ដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពីការគ្រប់គ្រងស្ថិតិលើវិស័យធនធានទឹក និងឧតុនិយម ការបញ្ចូលព័ត៌មានប្រព័ន្ធធារាសាស្ត្រក្នុងបញ្ជើកម្រងសំនួរ ការរៀបចំផែនទី និងរប្រៀបប្រើប្រាស់កម្មវិធី Avenza Maps នៅក្នុងទូរសព្ទដៃ។