ឯកឧត្តម ចាន់ ស៊ីណាត នាយកនៃគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញចុះដឹកនាំការងារ និងជំរុញការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្កកំពង់ធំ

ខេត្តកំពង់ធំ ÷ នៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញចុះដឹកនាំការងារ និងជំរុញការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹត ក្នុងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្កកំពង់ធំ។
សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអនុញ្ញាតឲ្យ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ធ្វើការអនុវត្តគម្រោង IAIP ធ្វើការអភិវឌ្ឍន៍ និងទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនឹតរហូតដល់មានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវសុវត្ថិភាពទឹកសម្រាប់លើគ្រប់វិស័យ នឹងមានលក្ខណៈគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុគ្រប់យ៉ាង។
មួយវិញទៀត ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង MEF បានអនុញ្ញាតឲ្យឯកឧត្ដមអនុរដ្ឋលេខាធិការ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍លើប្រព័ន្ធធារាសាស្រ្តខាងលើ ក្នុងខេត្តកំពង់ធំ។
អញ្ជើញចូលរួមក្នុងពេលនោះ រួមមាន ៖
១- មន្ត្រីជាន់ខ្ពស់របស់ PMU-ADB and WB MOWRAM ជាច្រើនរូប
២- ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ
៣- ក្រុមទីប្រឹក្សា ADB, WB, and CFW ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ជាច្រើនរូប ៕