ក្រុមការងារផ្នែកជលសាស្រ្ដ បានសហការជាមួយមន្ត្រីធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែង

នៅថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែង រួមមាន ស្ថានីយគុណគ្រូ ស្ថានីយស្ពានវែង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ស្ថានីយស្រែអំបិល ស្ថានីយត្រពាំងរូង ស្ថានីយតាតៃ ដែលស្ថិតក្នុងខេត្តកោះកុង ក្រុមការងារក៏បានធ្វើការថែទាំស្ថានីយទឹកក្រោមដីគុណគ្រូ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺផងដែរ។ ក្នុងការធ្វើការថែទាំស្ថានីយ ក្រុមការងារបាន ៖
-ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង
-ទាញយកទិន្នន័យពីស្ថានីយ ដើម្បីបំពេញបន្ថែមទៅកាន់ម៉ាសុីនកុំព្យូទ័រផ្ទុកទិន្នន័យ
-ផ្លាស់ប្ដូរ Data Logger
-សម្អាតឧបករណ៍ និងបន្ទះ Solar ជៀសវាងការផ្ដល់ថាមពលពុំគ្រប់គ្រាន់ដល់ស្ថានីយ ៕
]