ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋាភិបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញដឹកនាំអនុគណៈកម្មការចំពោះកិច្ចមកថ្លែងអំណរគុណ និងជូនវត្ថុអនុស្សាវរីយ៍ ដល់គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

ព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម វីរក្ស អគ្គនាយកកិច្ចការរដ្ឋបាល និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារអនុគណៈកម្មការចំពោះកិច្ចមកថ្លែងអំណរគុណ និងជូនវត្ថុអនុស្សាវរីយ៍ ដល់គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានមកបំពេញភារកិច្ចក្នុងការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចាប់តាំងពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ៕