វឌ្ឍនភាពនៃការងារជីកអូរព្រៃឃ្នេស ស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ វឌ្ឍនភាពនៃការងារជីកអូរព្រៃឃ្នេស ការដ្ឋាននេះស្ថិតនៅក្នុងឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាបានចំនួន ៧៥០ ហិកតា ស្រូវប្រាំងចំនួន ២១០ ហិកតា និង​ដំណាំរួមផ្សំចំនួន ១៥ ហិកតា ។ ការងារចាប់អនុវត្តពីថៃ្ងទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២១ មកដល់​បច្ចុប្បន្ន​នេះ​ សម្រេចបានប្រមាណ​ ៦០% ។ ទំហំការងារមានដូចខាងក្រោម ៖
-ជីកអូរព្រៃឃ្នេស ប្រវែង ៧.០០០​ ម៉ែត្រ
-សាងសង់សំណង់លូយកទឹកលេីភ្លឺអូរព្រៃឃ្នេស ចំនួន ០៥ កន្លែង
-សាងសង់សំណង់លូដោះទឹកលេីភ្លឺអូរព្រៃឃ្នេស ចំនួន ០៦ កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលេីអូរព្រៃឃ្នេស (ទ្វារ៤) ចំនួន ០៤ កន្លែង
-សាងសង់សំណង់លូចម្លងបន្ថែមលេីប្រឡាយមេព្រៃចំការ ចំនួន ០១ កន្លែង ៕