វឌ្ឍនភាពនៃការងារជីកប្រឡាយរងស្ទឹងទូកមាស មានទីតាំងស្ថិតនៅ ឃុំទូកមាសខាងលិច និងឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត ÷ វឌ្ឍនភាពនៃការងារជីកប្រឡាយរងស្ទឹងទូកមាស មានទីតាំងស្ថិតនៅ ឃុំទូកមាសខាងលិច និងឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ បន្ទាប់ពីសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស បានសាងសង់រួច កាលពីឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ត ធ្វើការជីកប្រឡាយរង ០១ខ្សែទៀត ដើម្បីនាំទឹកពីសំណង់ស្ទាក់កាត់ស្ទឹង ទៅស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ជូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ដើម្បីបង្កបង្កើនផលកសិកម្ម នៅរដូវដើមរដូវ ចុងរដូវវស្សា និងបន្តទៅរដូវប្រាំង មានលទ្ធភាពអាចស្រោចស្រពលើ ស្រូវវស្សាជាង១២០០ ហ.ត និង ស្រូវប្រាំង១៥០ហ.ត ។ បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៧៥% ក្នុងទំហំការងារដែលអនុវត្តរួមមាន ៖
-ជីកប្រឡាយរងស្ទឹងទូកមាសប្រវែង ៤.០០០ម
-សាងសង់សំណង់ទ្វារទឹកលើប្រឡាយរង (ទ្វារ២)ចំនួន ០១កន្លែង
-សាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយរង (Ø100សម) ចំនួន ០៧កន្លែង
-សាងសង់សំណង់លូចម្លងលើប្រឡាយរង ចំនួន ០១កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយរង (ទ្វារ២)ចំនួន ០១កន្លែង៕