វឌ្ឍនភាពនៃការងារជីកប្រឡាយមេត្នោតទេរ មានទីតាំងស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ (ជំហានទី២)

ខេត្តតាកែវ ÷ វឌ្ឍនភាពនៃការងារជីកប្រឡាយមេត្នោតទេរ មានទីតាំងស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ (ជំហានទី២) ។ ប្រឡាយនេះមានតួនាទីទទួលយកប្រភពទឹកពីទំនប់អាងទឹកត្នោតទេ និងទឹកទន្លេមេគង្គ ហូរចូលនារដូវវស្សា សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវដើមរដូវ ចុងរដូវ ដំណាំរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំទ្រា ស្រុកសំរោង លើផ្ទៃដីស្រូវរដូវវស្សាចំនួន ៣៨៧ ហ.ត និងស្រូវរដូវប្រាំងចំនួន ១១០ ហ.ត ។ បច្ចុប្បន្នក្រុមការងារ សម្រេចបាន ៨០% ក្នុងទំហំការងារ រួមមាន ៖
-ជីកប្រឡាយមេត្នោតទេរប្រវែង ២.៣០០ម
-សាងសង់សំណង់ស្ទាក់ទឹក (ទ្វារ០២) ចំនួន ០១កន្លែង លើប្រឡាយមេ
-សាងសង់សំណង់លូយកទឹក (Ø១00ស.ម) ចំនួន ០៥កន្លែង លើប្រឡាយមេ ៕