ការងារជួសជុលថែទាំប្រចាំ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង

ខេត្តព្រៃវែង ÷ នៅថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងនោះរួមមាន ៖
១-ទំនប់ចំនួន ០១ខ្សែប្រវែង ២.៩៦៤ម៉ែត្រ
២-សំណង់បង្ហៀរចំនួន ០១កន្លែងប្រវែង ៣០ម៉ែត្រ
៣-សំណង់ទ្វារទឹកចំនួន ០២កន្លែង
៤-សំណង់បញ្ចូលទឹក (Intake Structure) ចំនួន ០១កន្លែង
ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រព ស្រូវចំនួន ១.៩៥០ហិកតា ស្រូវប្រាំងចំនួន ៩៥០ហិកតា និងស្រូវវស្សាចំនួន ១.០០០ហិកតា ៕