ក្រសួងធនធានទឹក និងឧតុនិយម ស្តារប្រឡាយ ០១ខ្សែ ប្រវែង ៦៥០០ម៉ែត្រ ដើម្បីដោះស្រាយទឹកសម្រាប់ស្រោចស្រពសង្គ្រោះស្រូវចំនួន ៩៥០ហិកតា

ខេត្តកំពត ÷ នៅថ្ងៃព្រហស្បតិ៍ ១កេីត ខែបឋមាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រជាកសិករចំនួន ៣៥០គ្រួសារ ស្ថិតនៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត បានសំណូមពរដល់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យជួយស្តារប្រឡាយ ០១ខ្សែ ប្រវែង ៦៥០០ម៉ែត្រ ដើម្បីដោះស្រាយទឹកសម្រាប់ស្រោចស្រពសង្គ្រោះស្រូវចំនួន ៩៥០ហិកតា ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាផ្ទាល់មក មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ឲ្យដាក់គ្រឿងចក្រចំនួន ០២គ្រឿងភ្លាមៗ ដើម្បីស្តារប្រឡាយខាងលើជូនកសិករ ។ ជាលទ្ធផលដល់ថ្ងៃនេះ បានដោះស្រាយជូនប្រជាកសិករបានទាំងស្រុង ៕