ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ ចូលរួមជួបប្រជុំពិភាក្សាក្នុងកម្រិតបច្ចេកទេស​ តាមប្រព័ន្ធអនឡាញ​ ZOOM ជាមួយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការវិនិយោគសាធារណ:​រយ:ពេលមធ្យម​ ០៣ឆ្នាំ​រំកិល នៃផែនការយុទ្ធសាស្ត្រថវិកា​ (BSP) ឆ្នាំ​ ២០២២-២០២៤​  

នាព្រឹកថ្ងៃសុក្រ ២កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាព ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ ចូលរួមជួបប្រជុំពិភាក្សាក្នុងកម្រិតបច្ចេកទេស​ តាមប្រព័ន្ធអនឡាញ​ ZOOM ជាមួយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការវិនិយោគសាធារណ:​រយ:ពេលមធ្យម​ ០៣ឆ្នាំ​រំកិល នៃផែនការយុទ្ធសាស្ត្រថវិកា​ (BSP) ឆ្នាំ​ ២០២២-២០២៤​ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ០៤ ផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋាន​ ក៏ដូចជាទឡ្ហីករណ៍ក្នុងការរៀបចំផែនការអាទិភាពនៃគម្រោងចំណាយចរន្ត​ និងចំណាយវិនិយោគ​ ទៅតាមកញ្ចប់វិភាជន៍ថវិការបស់រាជរដ្ឋាភិបាល​ ឲ្យបានទាន់ពេលវេលា​ និងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព​ ស័ក្តិសិទ្ធិភាព​ តម្លាភាព​ គណនេយ្យភាព​ និងសង្គតិភាព​ ដោយគោរពទៅតាមពិដានថវិកានៃសារាចរ​ណែនាំ៕