មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាមៈ និងទំនប់អាងទឹកស្ទឹងក្តារ

ខេត្តព្រៃវែង ÷ នៅថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធេី្វការងារជួសជុលថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រចំនួន ០២កន្លែង រួមមាន ៖
១-ទំនប់អាងទឹកតាមះ ស្ថិតក្នុងឃុំក្រប៉ៅ ស្រុកកំចាយមារ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន
១.៥៥០ហិ.តា
២-ទំនប់អាងទឹកស្ទឹងក្តារ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន១.៩០០ហិ.តា ៕