ក្រុមការងារអន្តរក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព ការងារជួសជុលទំនប់អាងទឹករនេស ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

ខេត្តកែប ÷ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព ការងារជួសជុលទំនប់អាងទឹករនេស និងសាងសង់សំណង់សិល្បការស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្រោយចប់ធានាគុណភាពរយ:ពេល ១២ខែ ការងារដែលត្រូវត្រួតពិនិត្យរួមមាន ៖
-ទំនប់អាងទឹកប្រវែង ២ ៥០០ ម៉ែត្រ
-សាងសង់សំណង់បេតុងធ្នឹមរៀបថ្មធំជើងទេរទំនប់ប្រវែង ៧០០ ម៉ែត្រ
-ក្រាលសំណាញ់ដែក គ្របលើថ្មធំតាមជើងទេរ ប្រវែង ៧០០ ម៉ែត្រ
-សាងសង់សំណង់ទ្វារទឹក (ទ្វារ១)លើទំនប់ចំនួន ០៣កន្លែង
-សាងសង់សំណង់លូឆ្លង ф100ស.ម ចំនួន ០១ កន្លែង ៕