មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះជួយអន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីជួយសង្គ្រោះស្រូវជូន កសិករ

ខេត្តកំពត ÷ នៅថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីជំនាញ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជួយអន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីជួយសង្គ្រោះស្រូវជូន កសិករ ដែលកំពុងជួបការខ្វះទឹក លើផ្ទៃដីចំនួន ២១០ហិកតា ស្ថិតនៅក្នុងភូមិ កោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ៕