មន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះជួយអន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដើម្បីជួយសង្គ្រោះស្រូវជូនកសិករ ដែលកំពុងជួបការខ្វះទឹកលើផ្ទៃដីចំនួន ៣៥០ហិកតា

ខេត្តកំពត ៖ នៅថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជួយអន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដើម្បីជួយសង្គ្រោះស្រូវជូនកសិករ ដែលកំពុងជួបការខ្វះទឹកលើផ្ទៃដីចំនួន ៣៥០ហិកតា ស្ថិតនៅក្នុងភូមិ តាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ៕