វឌ្ឍនភាពគម្រោងជីកប្រឡាយរងទូកមាស និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត និងទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត វឌ្ឍនភាពគម្រោងជីកប្រឡាយរងទូកមាស និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត និងទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ នៅលើដងស្ទឹងទូកមាស ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់កាត់ស្ទឹងទូកមាស ដើម្បីស្ទាក់យកទឹកស្ទឹងមកស្រោចស្រពលើផ្ទៃដីស្រែដែលនៅអមសង្ខាងស្ទឹង និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។
ដោយពិនិត្យឃើញថា ៖ ក្រោយពីសាងសង់សំណង់កាត់ស្ទឹងនេះរួចមក ទឹកនៅក្នុងស្ទឹងមានបរិមាណច្រើន ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពទឹកដែលមាននៅក្នុងស្ទឹង ទើបនៅក្នុងឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះជីកប្រឡាយរងទូកមាសនេះឡើងវិញ ដែលមានប្រភពទឹកពីសំណង់កាត់ស្ទឹងទូកមាស ដើម្បីយកទឹកទៅស្រោចស្រពលើផ្ទៃដីស្រែនៅឃុំទូកមាសខាងកើត និងឃុំទូកមាសខាងលិច ការងារដែលត្រូវជីក និងសាងសង់រួមមាន ៖
-ជីកប្រឡាយប្រវែង ៤ ០០០ ម៉ែត្រ
-សាងសង់សំណង់ទ្វារទឹក(ទ្វារ២) ០២កន្លែង
-សាងសង់លូចម្លង កាត់ប្រឡាយ០១ កន្លែង
-សាងសង់លូយកទឹកលើភ្លឺប្រឡាយ ០៧កន្លែង មកដល់បច្ចុប្បន្ននេះការងារសាងសង់សម្រេច បាន ១០០% ៕