ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក និងប្រព័ន្ធធារាសាស្រ្តត្រពាំងវែង

ខេត្តឧត្តរមានជ័យ ÷ នៅថ្ងៃចន្ទ ៣កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តកណ្ដែក និងប្រព័ន្ធធារាសាស្រ្តត្រពាំងវែង ស្ថិតនៅសង្កាត់សំរោង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ប្រព័ន្ធទាំងពីរនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២៥២ហិកតា និងស្រូវរដូវប្រាំងចំនួន ២០៨ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា ៕