ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​​ បានចុះពិនិត្យ​ វាយតម្លៃ​ ប្រគល់-ទទួល​ ការងារ​នៃគម្រោងការពារច្រាំង​ទន្លេមេគង្គ​ ចំនួន​ ០៣ ទីតាំង​ ដែលការងារសម្រេចបាន ១០០% 

ខេត្តត្បូងឃ្មុំ ÷នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និងគណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ នៃក្រសួងធនធានទឹក និងឧតុនិយម​ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយមានការចូលរួមពី​លោក​ ស៊ុយ សុវណ្ណ​ អនុប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ​ និង​ការងារទន្លេ​ និងលោក​អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ ​ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេស​នៃ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​​ បានចុះពិនិត្យ​ វាយតម្លៃ​ ប្រគល់-ទទួល​ ការងារ​នៃគម្រោងការពារច្រាំង​ទន្លេមេគង្គ​ ចំនួន​ ០៣ ទីតាំង​ ដែលការងារសម្រេចបាន ១០០% មានដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងទន្លេមេគង្គ​ប្រវែង​ ៥០០ ម៉ែត្រ​​ ស្ថិតនៅឃុំជីរោទិ៍១​ និងឃុំរការធំ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (ជំហានទី២)​ ដោយធ្វើការរៀបបាវ Geotextile Bags ការពារ​ផ្នែក​ខាង​ក្រោម​នៃច្រាំងទន្លេ។
២.គម្រោង​ការពារ​ច្រាំង​ទន្លេមេគង្គប្រវែង ១.៩៥០ ម៉ែត្រ​ ស្ថិតនៅឃុំក្រូចឆ្មារ​ និងឃុំរកាខ្នុរ ស្រុក​ក្រូច​ឆ្មារ​ ខេត្តត្បូងឃ្មុំ​ (ជំ​ហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារ​ផ្នែក​ខាង​ក្រោម​នៃច្រាំងទន្លេ។ ​
៣.គម្រោង​ការពារ​ច្រាំង​ទន្លេមេគង្គប្រវែង ៧០០ ម៉ែត្រ​ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ​ ស្រុក​ក្រូច​ឆ្មារ​ ខេត្តត្បូងឃ្មុំ​ ដោយធ្វើការរៀបបាវ Geotextile Bags ការពារ​ផ្នែក​ខាង​ក្រោម​នៃច្រាំងទន្លេ ៕