ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារ នៃគម្រោងការពារច្រាំងទន្លេ និងព្រែក ចំនួន ០៣ ទីតាំង ដែលការងារសម្រេចបាន ១០០%
(កណ្តាល-កំពង់ចាម) ÷ នៅថ្ងៃព្រហស្បតិ៍ ០៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និង គណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ហ៊ុន សុទ្ធី អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារ នៃគម្រោងការពារច្រាំងទន្លេ និងព្រែក ចំនួន ០៣ ទីតាំង ដែលការងារសម្រេចបាន ១០០% មានដូចខាងក្រោម ៖
១. គម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ ម៉ែត្រ ដេីម្បីការពារផ្លូវលេខ ១១០ ឆ្ពោះទៅព្រំដែនប្រទេសវៀតណាម តាមដងទន្លេបាសាក់ត្រេីយខាងកេីត ស្ថិតនៅភូមិក្បាលកោះតូច និងភូមិកណ្តាល ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
២. គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៥០០ ម៉ែត្រ ដេីម្បីការពារផ្លូវជាតិលេខ ១ ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
៣. គម្រោងការពារច្រាំងព្រែកអន្លង់គគីប្រវែងសរុប ៤៩៥ ម៉ែត្រ ស្ថិតនៅភូមិអន្លង់គគី ឃុំព្រែកកុយ និងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម (ជំហានទី២) ដោយរៀបចំប្រអប់ថ្ម Gabion Box ការពារច្រាំងព្រែក ដេីម្បីសម្រួលតភ្ជាប់ផ្លូវឆ្លងកាត់ឃុំទាំងពីរក្នុងភូមិសាស្ត្រស្រុកកងមាសឡេីងវិញ ដោយកន្លងមកបានកាត់ផ្តាច់ទាំងស្រុង ដោយសារការបាក់ច្រាំងព្រែកនេះ ៕