លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះបើកទ្វារទឹកចំណុចព្រែករកាកោង ស្ថិតនៅឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម

ខេត្តព្រៃវែង ÷ នៅថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះបើកទ្វារទឹកចំណុចព្រែករកាកោង ស្ថិតនៅឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីបង្ហូរទឹកទន្លេបញ្ចូលក្នុងព្រែកមេ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោ១ រួចបញ្ចូលក្នុងប្រឡាយមេទី១ និងទី២ ដើម្បីត្រៀមស្រោចស្រពស្រូវរដូវវស្សានៅពេលជួបប្រទះការខ្វះខាតទឹក ៕