លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម  និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលការងារ០១កន្លែង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ÷ នៅថ្ងៃចន្ទ ០៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រុមការងាអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួលការងារ ០១កន្លែង ។ ការងារជីកប្រឡាយរងអូរដូនពៅ និងសាងសង់សំណង់សិល្បការ ការដ្ឋាននេះស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧០ហិកតា ស្រូវប្រាំងចំនួន ១៥៨ហិកតា ដំណាំរួមផ្សំចំនួន ១០ហិកតា ។ ទំហំការងាររួមមាន ៖

-ជីកប្រឡាយរងអូរដូនពៅ ប្រវែង ៤៣០០ម៉ែត្រ
-សាងសង់សំណង់បង្ហៀរលេីប្រឡាយរងប្រវែង ៤១ម៉ែត្រ ចំនួន ០១កន្លែង
-សាងសង់សំណង់ទ្វារទឹកលេីភ្លឺប្រឡាយរង (ទ្វារ២) ចំនួន ០១កន្លែង
-សាងសង់សំណង់លូយកទឹកលេីភ្លឺប្រឡាយរង ចំនះន ០៥កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលេីប្រឡាយរង (ទ្វារ២) ចំនួន ០៥កន្លែង
-សាងសង់សំណង់លូដោះទឹកលេីភ្លឺប្រឡាយរង ចំនួន ០៣កន្លែង ៕